ចំណុចមិនល្អ ៥យ៉ាង ដែលអ្នកមិនគួរបង្ហោះនៅលើ Facebook


ចំណុចមិនល្អ ៥យ៉ាង ដែលអ្នកមិនគួរបង្ហោះនៅលើ Facebook


Facebook បានក្លាយជាបណ្ដាញ ទំនាក់ទំនងសង្គម ដ៏ពេញនិយម នៅលើពិភពលោក នាពេលបច្ចុប្បន្ន ដោយមានអ្នកប្រើប្រាស់ ជាច្រើន បានបង្ហោះ នូវសារអក្សរ រូបភាព វីដេអូ និងចែករំលែកនូវព័ត៌មានផ្សេងៗ ប៉ុន្តែអ្នកប្រើភាគច្រើនមិនបាន ដឹងពីចំណុចអវិជ្ជមានមួយចំនួន ដែលពួកគាត់កំពុងតែ ធ្វើនាពេលបច្ចុប្បន្ន ជាមួយនឹង Facebook នោះទេ។
ខាងក្រោមនេះគឺជាចំណុចមិនល្អ ៥យ៉ាង ដែលអ្នកលេង Facebook គួរជៀសវាង៖

១.ថ្ងៃខែឆ្នាំកំណើតខ្លួន និងសមាជិកក្រុមគ្រួសារ
ដល់ថ្ងៃខួបកំណើត លោកអ្នកតែងតែឃើញពាក្យថា “happy birthdays” នៅលើ Facebook Wall ព្រមទាំងសារជូនពរផ្សេងៗ ដើម្បីបង្ហាញពីទឹកចិត្ត។ នេះដោយសារតែ នៅលើ Facebook របស់អ្នកបានបង្ហាញនូវថ្ងៃកំណើត។ តើការបង្ហាញថ្ងៃកំណើតពិតប្រាកដនៅលើ Facebook វាមានផលអាក្រក់ ឬ? វាមិនអាក្រក់ ចំណុចអវិជ្ជមានធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាបានបង្ហាញនូវ អត្តសញ្ញាណពិតរបស់ អ្នកដល់មនុស្សដែល មានបំណងមិនល្អ ដូចជាក្រុមចោរ ឬមនុស្សផ្សេងដែល គិតមិនល្អមកលើអ្នក។ យកល្អ លោកអ្នកគ្រាន់តែ បង្ហាញឆ្នាំទៅនោះ វាបានពេកហើយ។ បើសិនជាមិត្តភ័ក្តិ របស់អ្នកនៅលើ Facebook ពិតជាចង់រាប់អានអ្នកមែននោះ ជឿជាក់ថាគេប្រាកដជា ចាំថ្ងៃកំណើតរបស់អ្នក។

២.បង្ហាញពីទំនាក់ទំនង
សម្រាប់ទំនាក់ទំនងល្អ ជាមួយនឹងនរណាម្នាក់ អ្នកមិនគួរបង្ហាញវានៅលើ Status ក្នុង Facebook នោះទេ ព្រោះថាវាក៏ជាផ្លូវមួយ សម្រាប់បង្ហាញដល់ មនុស្សអាក្រក់ដែលមាន បំណងមិនល្អមកលើអ្នក។ ត្រង់ចំណុចនេះ ជឿជាក់ថា អ្នកប្រើប្រាស់មួយចំនួន ប្រហែលជាបានដឹងពី ផលអវិជ្ជមាន ជាពិសេសគឺត្រង់កន្លែង Relationship គឺគួរតែដាក់ថា Single ទើបប្រសើរ។

៣. ទីតាំងបច្ចុប្បន្ន
មនុស្សជាច្រើនដែលលេង Facebook ចូលចិត្តតែ Tag នៅទីតាំងរបស់ខ្លួនបង្ហាញដល់ Friend ទាំងអស់បានដឹង និងឃើញ។ ចុះប្រសិនបើអ្នកចង់ ទៅកន្លែងណាមួយ ដែលអាចជាថ្ងៃឈប់សម្រាក តើអ្នកចង់ឲ្យពួកគេដឹងថា អ្នកនៅកន្លែងណាដែរឬទេ? ចំណុចអាក្រក់មួយទៀត មានន័យថាអ្នកបានបង្ហាញ ទីតាំងរបស់ខ្លួនដល់ក្រុមចោរ ឬមនុស្សមិនល្អឲ្យបាន ដឹងពីទីតាំងដែលអ្នកកំពុងនៅ។

៤.មិនត្រូវបង្ហាញថា អ្នកនៅផ្ទះតែឯងនោះទេ
ពេលដែលឪពុកម្ដាយមិននៅផ្ទះ ឬគ្មាននរណាម្នាក់នៅផ្ទះ អ្នកមិនគួរបង្ហោះសារថា នៅផ្ទះតែឯង ឬបង្ហាញឲ្យគេដឹងថា អ្នកនៅផ្ទះតែឯងនោះទេ។ នៅពេលដែល អ្នកបង្ហោះសារបែបនេះ ប្រាកដជាមាន Friend នៅក្នុង Facebook ឆ្លើយតបថា គួរឲ្យអាណិត ឬសារផ្សេងៗដែលមានអត្ថន័យឌឺដង ប៉ុន្តែអ្នកមិនបានដឹងថា វាហាក់ដូចជាបង្ហាញ ឲ្យមនុស្សអាក្រក់ដឹងថា ផ្ទះរបស់អ្នកគ្មានមនុស្សនៅ និងជាឱកាសល្អសម្រាប់ពួកគេ។

៥. រូបភាពកូនៗ មិនគួរ Tag ដោយភ្ជាប់ឈ្មោះ មកជាមួយនោះទេ
យើងគ្រប់គ្នាស្រឡាញ់កូន និងបង្ហាញសេចក្ដីស្រឡាញ់នេះទៅដល់ពិភពលោកតាមរយៈ Facebook ប៉ុន្តែអ្នកមិនបានគិតពីសុវត្ថិភាពរបស់ពួកគេនោះទេ។ រាល់ថ្ងៃមានមនុស្សរាប់រយនាក់បានបង្ហោះរូបភាព និងវីដេអូកូនៗរបស់ពួកគេ ដោយភ្ជាប់មកជាមួយនូវ ឈ្មោះ ប៉ុន្តែការធ្វើបែបនេះ វាជាចំណុចមិនល្អ ដែលមិនគួរធ្វើនៅលើ Facebook នោះទេ។
ចំណុចមួយដែលអ្នកគួរតែ គិតឲ្យដល់នោះគឺថា បច្ចុប្បន្ន ក្រុមអ្នកចាប់ជំរិត និងក្រុមចោរក៏មានច្រើនដែរ ជាពិសេសគឺពួកចាប់ កូនជំរិតទារប្រាក់ពីឪពុកម្ដាយ។ ចុះបើអ្នកបង្ហាញរូបភាព កូនជាមួយនឹងឈ្មោះនោះ វាហាក់ដូចជាបង្ហាញ អត្តសញ្ញាណកូន របស់អ្នកដល់ក្រុមចោរ និងផ្ដល់ភាពងាយស្រួល ក្នុងការចាប់ជំរិត។ នៅមានចំណុចមិនល្អជាច្រើនទៀត ប៉ុន្តែទាំងនេះ ជាចំណុចមិនល្អដែលអ្នកលេង Facebook គប្បីមិនត្រូវបង្ហោះ៕

Post a Comment

Previous Post Next Post