គន្លឹះបង្កើតមុខរបររកប្រាក់ចំណូល
នៅក្នុងពេលសព្វថ្ងៃនេះ កម្រិតជីវភាពរស់នៅចេះតែថ្លៃឡើងៗឥតឈប់ឈរ ជាមួយនឹងតម្រូវការកើនឡើងនឹងប្លែកៗជាច្រើន អាស្រ័យដោយមកពីមានការរីកចម្រើននៃវិទ្យាសាស្ត្រ។ ក៏ប៉ុន្តែ ជាមួយគ្នានេះ ឱកាសនៅក្នុងការរកប្រាក់ចំណូលក៏មានច្រើនឡើងដែរ ស្របទៅតាមការវិវត្តន៍នៃបច្ចេកវិទ្យា ទីផ្សារ និងចំនួនកើនឡើងនៃអតិថិជន។ អ្វីដែលចាំបាច់នោះ គឺត្រូវចេះធ្វើវិនិយោគ មានជំនាញក្នុងមុខរបរ មានការតស៊ូអត់ធ្មត់ និងមានពេលវេលា។
យើងមិនចាំបាច់និយាយអំពីករណីដែលអ្នកមានដើមទុនវិនិយោគច្រើន និងមធ្យមទេ ព្រោះតាមធម្មតាអ្នកដែលមានលុយបែបនេះគេមានគំនិតរួចទៅហើយ ថាគេអាចរកស៊ីរបៀបណា។ យើងនឹងសាកល្បងពិនិត្យមើលឱកាសរកចំណូលចំពោះអ្នកដែលមានដើមទុនតិចតួច ឬគ្មានសោះ វិញ ថាតើគួរចាប់ផ្តើមឡើងដោយរបៀបណា។ សូមបញ្ជាក់ថាមានដើមទុនតិចតួច ឬគ្មានសោះ ក៏អាចប្រកបមុខរបរណាមួយចិញ្ចឹមជីវិតបានដោយសុច្ចរិតបានដែរ គ្រាន់តែថាអ្វីដែលសំខាន់គឺត្រូវមានការប្តេជ្ញាចិត្តថាត្រូវចេញរកស៊ីដោយមិនមានខ្មាសអៀនអ្នកណា(មិនមែនអ្នកដែលយើងខ្មាសនោះគេឲ្យប្រាក់មកយើងទេ ដូច្នេះគ្មានអ្វីដែលត្រូវខ្មាសអ្នកនោះឡើយ) និងត្រូវចេះទាក់ទាញភ្ញៀវឲ្យមកទិញទំនិញ ឬសេវារបស់យើង។
១- ការសិក្សាទីផ្សារ
មុននឹងចាប់ផ្តើមប្រកបរបររកស៊ីអ្វីមួយ អ្នកត្រូវធ្វើការសិក្សាទីផ្សារសិន ថាតើនៅកន្លែងនោះមានអ្វីហើយៗនៅខ្វះអ្វីទៀត ដែលអាចឲ្យអ្នកចូលរួមប្រកួតប្រជែងបាន សមស្របទៅតាមដើមទុន ឬមុខជំនាញដែលអ្នកមាន។ សូមដើរមើលមួយត្រួស ថាតើមានអ្វីខ្លះលក់នៅក្នុងតូបនីមួយៗ ហើយថាតើតូបនីមួយៗនោះត្រូវការអ្វី។ ឧទាហរណ៍ដូចជាផ្លាកយីហោ កុំព្យូទ័រគិតប្រាក់ ឬថង់វេចខ្ចប់ទំនិញ ជាដើម។ សូមគិតមើល ថាតើអ្នកមើលឃើញឱកាសប្រកបមុខរបរអ្វីមួយដែរឬទេ? ដូចជាក្នុងការឃោសនាផ្សព្វផ្សាយទំនិញឲ្យ ដាក់ផ្សាយក្នុងអ៊ីនធើណិត ឬបោះពុម្ពក្រដាស់បត់ ឬចុះផ្សាយក្នុងទំព័រសារព័ត៌មាន ។ល។
២- ករណីមានដើមទុនតិចតួច
អាស្រ័យទៅតាមដើមទុនដែលអ្នកមាន អ្នកអាចចាប់ផ្តើមប្រកបមុខរបរណាមួយក្នុងចំណោមមុខរបរខាងក្រោមនេះ ដើម្បីរកចំណូលប្រចាំថ្ងៃ។
- បើករានលក់ចំណីអាហារចំអិនភ្លាមៗណាមួយ នៅក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើនក្នុងទីក្រុង។ សូមចងចាំថាគេអាចលក់ចំណីអាហារបានគ្រប់ពេល ព្រោះមនុស្សត្រូវការចំណីអាហារដើម្បីរស់។ ក៏ប៉ុន្តែចំណីអាហារនោះតោងឲ្យមានរសជាតិឆ្ងាញ់ ប្លែកពីគេបន្តិច មានអនាម័យ និងមានតម្លៃថោកល្មម។ ឧទាហរណ៍ថាបើលក់ចេកចៀន នំប៉័ងសាច់ សាច់មាន់ចៀន ទឹកអំពៅ ឬកាហ្វេ។ល។ អ្នកត្រូវធ្វើយ៉ាងណាឲ្យចេកចៀន នំប៉័ងសាច់ សាច់មាន់ចៀន ទឹកអំពៅ ឬកាហ្វេរបស់អ្នកនោះវាប្លែកពីរបស់គេបន្តិច។ ជួនកាលរានរបស់អ្នកនោះគ្រាន់តែជាកន្លែងសម្រាប់លក់ទេ រីឯចំណីអាហារអ្នកចំអិននៅផ្ទះ ប៉ុន្តែទៅតាមការបញ្ជារបស់ភ្ញៀវ។
- បើកសេវាបម្រើណាមួយ ដែលមិនទាន់មានគេធ្វើ ដូចជាដេរនិងជួសជុលស្បែកជើង ដេរប៉ះខោអាវ ជួសជុលនិងប៉ះកង់ កាត់សក់ កាត់និងសំអាតក្រចក លាងម៉ូតូនិងរថយន្ត បោះពុម្ពលើអាវយឺត បោកគក់ ឬជ្រលក់ខោអាវ។ល។ មុខរបរទាំងអស់នេះទាមទារថាអ្នកត្រូវមានជំនាញបន្តិច ក៏ប៉ុន្តែមិនថ្វីទេ ដល់អនុវត្តយូរៗទៅអ្នកនឹងកាន់តែជំនាញហើយ។
- ជួលបន្ទប់គេបើកសាលាបង្រៀនជំនាញអ្វីមួយ ដូចជាបង្រៀនលេងហ្គីតារ ច្រៀង ឬគូរគំនូរ ជាដើម រួចបង្រៀនដោយខ្លួនឯង ឬជួលអ្នកជំនាញម្នាក់ឲ្យមកបង្រៀន។
- បើករានលក់កសិផល បន្លែ ផ្លែឈើ ឬរបស់របរអ្វីដែលមិនសូវសម្បូរនៅទីកន្លែងនោះ ក៏ប៉ុន្តែមានអ្នកត្រូវការច្រើន។
៣- ករណីដែលគ្មានដើមទុន
នៅពេលដែលគ្មានដើមទុនជាប្រាក់នឹងគេទេ អ្នកក៏នៅតែអាចរកចំណូលបានដែរ ដោយលក់តម្រិះ ផ្តល់សេវាឲ្យគេ។ ខាងក្រោមនេះគឺជាឧទាហរណ៍មុខរបរមួយចំនួន។
- ក្រៅពីការលក់កម្លាំងពលកម្មដូចជាធ្វើជាកម្មករលីសែង ជាងឈើ ជាងកំបោរ អ្នកអាចប្រើចំណេះវិជ្ជាផ្តល់សេវាឲ្យគេដោយធ្វើជាអ្នកតុបតែងផ្ទះ ឬថែសួនផ្កា បន្លែ ដំណាំ ជាដើម។
- អ្នកក៏អាចធ្វើជាឈ្មួញកណ្តាលជួល/លក់ដីធ្លី ផ្ទះសម្បែង លក់រថយន្ត ទោចក្រយានយន្ត ឬចលនទ្រព្យ និងអចលនទ្រព្យផ្សេងៗ បានដែរ។
- ធ្វើជាភ្នាក់ងាររបស់ក្រុមហ៊ុនធានារ៉ាប់រង: សព្វថ្ងៃមុខរបរនេះមិនទាន់មានគេអនុវត្តប៉ុន្មានទេ ដោយមកពីប្រជាជនខ្មែរនៅមិនសូវត្រូវការធានារ៉ាប់រងនៅឡើយ។ ណាមួយការងារនេះក៏ទាមទារថាឲ្យចេះអត់ធ្មត់ថែមទៀត។ ក៏ប៉ុន្តែគឺជាមុខរបរមួយទៅអនាគត។
- ធ្វើជាភ្នាក់ងារឃោសនាឲ្យក្រុមហ៊ុន ឬអង្គការណាមួយ នៅក្នុងការរកអ្នកទទួលលក់ផលិតផលបន្ត ឬបំពរញការងារអ្វីមួយជាបន្ត។
៤- ជំនាញដែលត្រូវរៀនដើម្បីអាចចាប់ផ្តើមមុខរបរណាមួយបាន
ដើម្បីចាប់ផ្តើមមុខរបរណាមួយ អ្នកមិនចាំបាច់ត្រូវធ្វើការសិក្សាអ្វីវែងឆ្ងាយ ឬមានសញ្ញាប័ត្រឧត្តមសិក្សាអ្វីនោះទេ។ អ្នកអាចចូលរៀនមុខជំនាញតាមវគ្គខ្លីៗ ឬរៀនជំនាញវិជ្ជាជីវ:ណាមួយ រួចហើយរៀនអនុវត្តជំនាញនោះឲ្យបានស្ទាត់ ដើម្បីអាចអនុវត្តទៅបានល្អ ឬអាចបង្រៀនគេបន្តទៀតបាន។ ឧទាហរណ៍ដូចជា:
- រៀនលេងភ្លេង ដូចជាលេងហ្គីតារ អ៊ក វីយ៉ូឡុង ។ល។ ឲ្យស្ទាត់ជំនាញ អាចចូលប្រគំលេងជាក្រុមជាមួយគេបាន រួចបើកបង្រៀនសិស្សបន្ត។
- រៀនជំនាញកសិកម្មខ្លីៗ។ សព្វថ្ងៃនេះមានការបើកវគ្គខ្លីៗរបៀបនេះច្រើន។
- រៀនជំនាញខាងសិល្ប:ណាមួយ ដូចជាគូរគំនូរ ឆ្លាក់អក្សរ ចាក់សម្លៀកបំពាក់ ចាក់សាក់ ផាត់មុខ សំអាតក្រចក ឬច្រៀងរាំ ជាដើម។ ឧទាហរណ៍: ជាងគំនូរដែលប៉ិនប្រសប់គូររូប ឬជាងថតរូប អាចទៅប្រកបមុខរបរនេះនៅក្នុងតំបន់ទេសចរ ហើយគូររូបភ្ញៀវយកភ្លាមៗ ទទួលបានកម្រៃល្អគួរសម។
- រៀនបង្កើតកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ យើងមានការលូតលាស់ខាងកុំព្យូទ័រនេះមិនចាញ់ប្រទេសជិតខាងទេ ថ្វីបើយើងធ្លាប់បានឆ្លងកាត់របបប៉ុលពតក៏ដោយ។

ដើម្បីរៀបចំផែនការ ធ្វើដំណើរឆ្ពោះដើរទៅ រកភាពជោគជ័យនៅក្នុងឆាកជីវិត
ជោគជ័យ គឺជាអ្វីដែលច្រើនលើសពី ការទទួលបានតំណែង និងការឡើងប្រាក់ខែទៅទៀត។ ដូចជាការផែនការនៃ ការធ្វើដំណើរអញ្ចឹង អ្នកត្រូវតែកំណត់ពី ចំណុចចាប់ផ្ដើម ទិសដៅ និង មធ្យោបាយធ្វើដំណើរ ប្រេងឥន្ធនៈ ឥវ៉ាន់ ផ្លូវធ្វើដំណើរ ជាដើម។
ចំនុចចាប់ផ្ដើមៈ តើអ្នកជានរណា?
គ្រប់ការធ្វើដំណើរត្រូវ តែមានចំណុចចាប់ផ្ដើម។ អ្នកត្រូវតែ ចាប់ផ្ដើមជាមួយនឹងការដឹងថា អ្នកជានរណានៅពេលឥឡូវនេះ។ នៅពេលដែលអ្នកសួរគេថា “តើអ្នកជានរណា?” ក្នុងករណីភាគច្រើន អ្នកអាចស្គាល់ពីឈ្មោះរបស់នាង ឬគាត់ មុខដំណែងតួនាទី ឬការងារដែលគេធ្វើនៅពេលបច្ចុប្បន្ន។ យើងមមាញឹកជាមួយ នឹងសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃ ដែលយើងគិតអំពីខ្លួនឯង តិចជាងការងារ។ ចូរចំណាយ ពេលដើម្បីមើលពីខ្លួនឯង ជំនឿ តម្លៃ និងបទពិសោធន៍។ ត្រូវស្វែងយល់ពីគុណភាព ជំនាញ និងចំណេះដឹង។
ទិសដៅៈ តើអ្នកចង់ក្លាយជានរណា
កាលពីយើងនៅពីក្មេង យើងតែងតែត្រូវបានគេសួរថា “ តើនៅពេលធំឡើងចង់ក្លាយជាអ្វី? ” ទិសដៅរបស់អ្នកគួរតែជាអ្វី ដែលគ្របដណ្ដប់គ្រប់ផ្នែកនៃអ្វីដែលលេច ចេញនិងគ្រប់គំនិតនៃជីវិត។ ធ្វើការស្ទង់ស្ទាបទៅលើអ្វីដែលអ្នក ត្រូវតែផ្លាស់ប្ដូរខ្លួនឯងទៅរក បទពិសោធន៍គ្រប់ប្រភេទ នៃជោគជ័យដែល អ្នកចង់បាន។ អ្នកអាចចាប់ផ្ដើមដោយ ការមើលទៅអ្នកជោគជ័យ ដែលអ្នកស្ងើចសរសើរ ហើយកំណត់ អនាគតរបស់ខ្លួនឯងដោយផ្អែក ទៅលើថាតើគេគឺ ជាអ្វីហើយគេគឺជានរណា ។
មធ្យោបាយនៃការធ្វើដំណើរ ៖ គោលដៅជីវិត
មធ្យោបាយធ្វើដំណើរ គឺជាវិធីសាស្ត្រដែលនឹងធ្វើឲ្យអ្នកផ្លាស់ទីពី កន្លែងដែលអ្នកចាប់ ទៅកាន់ទិសដៅ។ ក្នុង មធ្យោបាយធ្វើដំណើរធម្មតាមួយ អ្នកប្រហែលជាជ្រើសរើសយករថយន្ត យន្តហោះ កប៉ាល់ កង់ និងមានអ្វីច្រើនជាងនេះទៀត។ ចំពោះការធ្វើដំណើរទៅ រកជោគជ័យរបស់អ្នក អ្នកត្រូវតែស្វែងយល់ ពីគោល បំណងនៃជីវិត។ វានឹងអាស្រ័យលើថា តើអ្នកស្គាល់ខ្លួនឯងបានច្បាស់ប៉ុណ្ណា។ លទ្ធផលនៃជំហានដំបូង គឺជាការធ្វើការវាយតម្លៃទៅលើ តើអ្នកជានរណានៅ ពេលឥឡូវនេះ នឹងធ្វើឲ្យមានភាពខុសគ្នារវាង ការជ្រើសរើស យកកង់និងយន្តហោះ។ ជ្រើរើសយកគោលដៅជីវិត ដោយផ្អែកលើថាតើ អ្នកជានរណា អ្វីខ្លះជាចំណុចខ្លាំងរបស់អ្នក ហើយតើអ្វីជាទេពកោសល្យរបស់អ្នក។
ប្រេងឥន្ធនៈ ៖ តម្លៃ និងជំនឿ
គ្រប់យានយន្តទាំងអស់ត្រូវការ ប្រេងឥន្ធនៈទោះបីជាអ្នកជ្រើសរើសយកកង់ ក៏ដោយអ្នកក៏ត្រូវការអាហារខ្លះៗ ដើម្បីទទួលបានថាមពលក្នុង ការប្រើប្រាស់កង់នោះដែរ។ អាស្រ័យលើគោលដៅនៃជីវិត អ្នកត្រូវតែចេះប៉ាន់ស្មានតម្លៃ និងជំនឿរបស់ខ្លួន។ តម្លៃគឺជាសេចក្ដីណែនាំទៅកាន់ការធ្វើដំណើរ។តម្លៃរបស់អ្នកជាភ្លើង បំភ្លឺរថយន្តនៅពេលយប់។ ជំនឿនឹងផ្ដល់ឲ្យអ្នកនូវសេចក្ដីជឿទុកចិត្តលើខ្លួនឯងនិងសមត្ថភាព ដើម្បីសម្រេចទិសដៅ។ត្រូវធានាថាអ្នកបានធ្វើឲ្យខ្លួនឯងមានជំនឿ កាន់តែខ្លាំងឡើង។
ឥវ៉ាន់ ៖ ជំនាញ សមត្ថភាព សម្បទានិង អាកប្បកិរិយា
ការចេញដំណើរទាមទារឲ្យមានឥវ៉ាន់ អ្នកត្រូវការសម្លៀកបំពាក់ អាហារ សម្ភារៈផ្គត់ផ្គង់ ថ្នាំ និងអ្វីដែលសំខាន់ៗ ផ្សេងៗទៀត។ ត្រូវចាំថាការធ្វើដំណើរទៅ រកជោគជ័យក៏ដូចគ្នាអញ្ចឹងដែរ។ ដើម្បីក្លាយជាមនុស្សដែលប្រសើរម្នាក់ អ្នកត្រូវតែអភិវឌ្ឍជំនាញថ្មីៗ រៀនពីព័ត៌មានថ្មីៗ អភិវឌ្ឍសមត្ថភាព និង សម្បទារ។ អ្វីៗត្រូវតែមានការគាំទ្រ ពីអាកប្បកិរិយាត្រឹមត្រូវ។ អាកប្បកិរិយា គឺជាវ៉ាលីដាក់រាល់សម្ភារៈ ផ្គត់ផ្គងរបស់អ្នក។
ផ្លូវធ្វើដំណើរ និងការត្រួតពិនិត្យ ៖ គោលដៅ និង គោលបំណង
នៅពេលដែលអ្នកចាប់ផ្ដើម ចេញដំណើរអ្នកចាំបាច់ត្រូវការផ្លូវ។ អ្នកត្រូវតែដឹងថាអ្នកត្រូវទៅ តាមផ្លូវណាហើយផ្លូវណា ដែលអ្នកត្រូវ ការឆ្លងកាត់។ វាប្រាកដជាមានជម្រើសខ្លះៗ ក្នុងការធ្វើដំណើរ។ បើសិនជាគ្មានផ្លូវ អ្នកប្រាកដជា ជួបបញ្ហា ។ ការត្រួតពិនិត្យ គឺពិតជាសំខាន់ ក្នុងការវាស់វែងការធ្វើដំណើររបស់អ្នក។ អ្នកត្រូវតែជ្រើសរើសគោលដៅ និងគោលបំណងត្រឹមត្រូវដើម្បី ធានាថាអ្នកនៅតាមផ្លូវដែលជោគជ័យ។ ការកំណត់ គោលដៅ និងគោលបំណង ច្បាស់ និងអាចវាស់វែងបាន និងឃ្លាំមើលការកែប្រែ នោះអ្នកនឹងទៅដល់ទិសដៅ នោះបានកាន់តែឆាប់ និងរលូន។ ឥឡូវនេះ អ្វីៗបានត្រៀមរួចរាល់ហើយ អ្នកអាចធ្វើដំណើរទៅ រកជោគជ័យបានហើយ
ទស្សនៈជីវិតអ្នកល្បីៗ
១. ជីវិតគឺការតស៊ូយ៉ាងមិនដាច់រយៈ (Rabindranath Tagore)
២.ជីវិតគឺសមរភូមិប្រយុទ្ធដែលពេញទៅដោយឈា មនិងភ្លើងសង្រ្គាម ចូរកុំធ្វើខ្លួន ជាពពែដែលត្រូវគេ សាប់ចិញ្ច្រាំ នៅកណ្តាលទីលានប្រយុទ្ធយើង ត្រូវ មានចិត្តហ៊ឹកហាក់ក្លាហាន ឈានទៅខាងមុខយ៉ាង អង់អាចទ្រនង់។(Henry Wadsworth Longfellow)
៣.បើចង់ជ្រាបអត្ថន័យ គុណតម្លៃហើយនឹងសច្ចធ ម៌នៃជីវិត
៤. ថ្វីបើជីវិតរបស់មនុស្សយើងសែនខ្លី តែប្រវត្តិសាស្ត្រនៅគង់វង្សយឺនយូរ ។ ចូរប្រគល់ស្នាដៃ ដ៏មានគុណតម្លៃក្នុងជីវិតរបស់អ្នក ឲ្យដល់អនុជនជំនាន់ក្រោយទៅចុះហើយ អ្នកនឹងមានជីវិតនៅ យ៉ាងអមតៈ ។ (វីកួងចុង)
៥.មនុស្សខ្លះមានជីវិតរស់នៅយ៉ាងមនុស្ស។មនុស្សខ្លះមានជីវិតរស់នៅស្រដៀងមនុស្ស។មនុស្ស ខ្លះមានជីវិតរស់នៅដោយមិនដឹងថាខ្លួនឯងជាមនុស្ស ។ (អ៊ីមិង)
៦.លទ្ធផលដ៏ផ្អែមត្រជាក់ ដែលមនុស្សទួទៅ បាន ទទួលក្នុងវ័យជរានោះ ភាគច្រើនជាផល ដែល ពួកគេបានសាបព្រោះទុកក្នុងកាលវ័យកម្លោះក្រ មុំ ។ (សូឡូម៉ន)
៧.ការស្លាប់ ឬ រស់នោះ មេឃបានលិខិតទុករួច ស្រេចទៅហើយ ព្រោះហេតុនេះ យើងវគួរមាន សេចក្តីសុខ ជាមួយកំឡុងពេលណាមួយនៃជីវិត បណ្តោយឲ្យ សេចក្តីស្លាប់ក្លាយជាឆាកពណ៌ ខ្មៅ ដែលឆ្លុះបញ្ចាំងពណ៌ចម្រុះរបស់ជីវិតឲ្យស្រស់ស្អាតកាន់តែខ្លាំងឡើងចុះ ។ (សាន់ធៀណា)
៨.អ្នកដែលអាចទទួលរក្សាទុកនៅសេចក្តីសុខ ដែលបានកើតឡើងដោយចៃដន្យពីជីវិត ដែល ពេញទៅដោយភាពរលាក់រលែក ឬអ្នកដែលអាចទទួលដឹងនូវសេចក្តីទុក្ខដែលកើតឡើងដោយ ចៃដន្យពីជីវិតដែលសែនរាបរលូនបុគ្គលនោះឈ្មោះថាជាអ្នកចេះជ្រើសរើសប្រើជីវិត ។ (អ៊ីមិង)
៩. មិនចាំបាច់រំលឹកឈ្មោះបុគ្គលដ៏អស្ចារ្យក្នុងនិទានឲ្យពួកយើងស្តាប់ទេព្រោះថាវ័យកម្លោះ ក្រមុំ របស់យើងក៏គឺវេលាដ៏រុងរោចន៍បំផុតក្នុងជីវិតរបស់យើង ។ (George Gordon Byron)
១០. ក្នុងលោកនេះ មិនមានរបស់ដែលហៅថា បានទាំងអស់ហើយនឹងបាត់បង់ទាំងអស់ នោះ ឡើយ ។ (ភាសិតចិន)
១១.មនុស្សដែលសើចយ៉ាងមានក្តីសុខ ព្រោះមានជីវិតស្រស់ស្អាតប្រដូចការដើរនៅលើផ្លូវ ដែល រោយរាយ ដោយស្រទាប់នៃផ្កាកូលាបនោះ មិនមែនជារឿងប្លែកអ្វីឡើយ តែបើអ្នកនោះនៅតែ សើចបានទៀត ក្នុងខណៈដែលជីវិតពេញទៅដោយសេចក្តីទុក្ខលំបាកបុគ្គលនោះរមែងមានតម្លៃ គួរដល់ការគោរពរាប់អានយ៉ាងក្រៃលែង។ (វិលខកស៍)
១២.គោលដៅការសិក្សាគឺសិក្សាដើម្បីជីវិត។ គោលដៅជីវិតគឺទ្រទ្រង់ខ្លួនជាមនុស្សមានសតិមាន គុណធម៌ និង សេចក្តីក្លាហាន។ (លៀងឈីឆៅ)
១៣. យើងត្រូវជាម្ចាស់លើជីវិត មិនមែនជាទាសកររបស់ជីវិតនោះទេ ។ (Friedrich Nietzsche)
១៤. ជីវិតជាបទកំណាព្យដែលសរសេរគ្មានថ្ងៃចប់ ពួកយើងត្រូវប្រើឈាមនិងទឹកភ្នែក មកធ្វើឲ្យ កំណាព្យបទនេះមានតម្លៃមានអត្ថន័យកាន់ខ្លាំងឡើង ។ ជីវិតជាបទភ្លេងដែលមិន មានថ្ងៃច្រៀង ចប់ យើងមិនអាចបញ្ឈប់វាបានរហូតទៅ ។ (និរនាម)
១៥. ជីវិតដែលពិតប្រាកដជាជីវិតដែលមានសេចក្តីសុខ ។ (អេឌិសាន់)
១៦. ខ្លឹមសាររបស់ការកើតមិនមែនសេចក្តីសុខ តែជាសេចក្តីទុក្ខ ជាសេចក្តីសោកសៅ គឺសំឡេង ស្រែកយំមិនមែនសំឡេងសើចក្អាកក្អាយ គឺចំណងលក្ខខណ្ឌមិនមែនសេរីភាព។ (ស៊ីវ៍ជឺម៉)
ក្បូនហុងស៊ុយសិច ប្រចាំថ្ងៃនៃសប្តាហ៍
តើសិចមានហុងស៊ុយដែរឬ? នៅក្នុងជីវិតរស់នៅ របស់យើងប្រចាំថ្ងៃ សិចគឺជារឿងមួយដែលយើង ទាំងអស់គ្នាតែងតែ ចង់ធ្វើវាឲ្យបានច្រើនដង ប៉ុន្តែដោយសាររវល់ធ្វើការ រវល់មើលថែទាំកូនគ្មានពេលដេកពួន ទើបធ្វើឲ្យតម្រូវការ ផ្លូវភេទធ្លាក់ចុះ។
បើតាមអ្នកជំនាញ ខាងចិត្តសាស្ត្រនិង សិចសាស្ត្រ បានបង្ហាញថា ការរួមភេទដែលទទួល បានផលល្អនៅក្នុងចំណង់ មិត្តភាពកាន់តែល្អប្រសើរ ត្រូវចេះជ្រើសរើសទីកន្លែង និង ទិចនិក ទៅតាមថ្ងៃនិមួយៗនៃសប្តាហ៍ ហើយខាងក្រោមនេះគឺជាការណែនាំរបស់អ្នក ជំនាញក្នុងការរួមដំណេកប្រចាំថ្ងៃ៖
ចន្ទៈ សិចដើម្បីប្រឆាំងនឹងភាពស្ត្រេស Stress
ថ្ងៃដំបូងនៃសប្តាហ៍ត្រូវសម្រួល ដល់ភាពតានតឹងរបស់នាង ដោយរង់ចាំរយៈពេល ១ម៉ោងក្រោយពេល ញាំបាយល្ងាចរួច។ ចាប់ផ្តើមដោយឈ្លីត្រង់ បរិវេណស្នៀតផ្កា ក និង ស្មា រហូតដល់ភាពតានតឹង រលាយបាត់ពីផ្ទៃមុខរបស់នាង បន្ទាប់មកយកដៃរបស់អ្នកដាក់ លើប្រដាប់ភេទនាងថ្នមៗ ហើយអង្អែល ត្រដុសភ្លៅរបស់នាង ហើយក្រោយមកទៀត គឺសម្រេចលើអ្នក តើត្រូវធ្វើយ៉ាងណា?។
អង្គារៈ សិចមុនអារហារពេលល្ងាចបន្តិច
អ្នកត្រូវអោបថើបលក្ខណៈរ៉ូមែនទិក នៅក្នុងបន្ទប់ផ្ទះបាយ ដោយរុញខ្នងនាងផ្អែកនឹងជញ្ជាំង បន្ទាប់មកសម្រាតអាវក្រៅរបស់នាងដោយចលនាយឺតៗ ហើយលើកដាក់លើជ្រុងនៃកន្លែងដាំស្ល ដើម្បីប្រយុទ្ធ។
ពុធៈ សិចក្រោយពេលមើលទូរទស្សន៍ចប់
ពេលអ្នកសម្រាកនៅលើគ្រែដើម្បីទស្សនាទូរទស្សន៍ ឬ DVD អ្នកត្រូវចាប់ផ្តើមដោយ ឡើងជិះលើនាង ហើយយកមាត់របស់អ្នកត្រដុសថើបត្រង់បរិវេណ ក និងឆ្កឹងស្លាបប្រចៀវ ស្របពេលជាមួយគ្នានោះដែរអ្នកត្រូវរែង អាអូនតូចរបស់អ្នកលើបរិវេណប្រដាប់ភេទនាងផងរួចទើបរួតឡេវខោចាត់ការ។
ព្រហស្បតិ៍ៈ សិចបែបខ្ចិលច្រអូស
ព្រហស្បតិ៍ គឺជាថ្ងៃដែលអ្នកត្រូវសម្តែងកាយវិកាដូចមិនចង់ ដោយស្ទាបអង្អែល ខ្លួនប្រាណនាងសព្វទីកន្លែង ខ្នង ចង្កេះ ត្រគាក ភ្លៅ ដៃជើង រហូតទាល់តែនាងឡើងកំដៅខ្លួនដល់កំរិតទ្រាំលែងបាន ទើបវាយសម្រុកគោលដៅ។
សុក្រៈ សិចពេលទើបត្រឡប់មកពីក្រៅ
ពេលត្រឡប់មកពីក្រៅ អ្នកត្រូវ ថើបនាងតាំងពីពេលនៅមាត់ច្រកទ្វា ប្រឡេះឡេវអាវនាង ពេលដើរតាមផ្លូវចូលបន្ទប់ទទួលភ្ញៀវ ពេលមកដល់ផ្តួលនាងលើ កម្រាលព្រំហើយ ចាប់ផ្តើមប្រតិបត្តិការ។
សៅរ៍ៈ សិចពេលងួតទឹក
ថ្ងៃសៅរ៍គឺតម្រូវសិចក្នុងពេលថ្ងៃតែម្តង នៅពេលដែលអ្នកនិងដៃគូរបស់អ្នក ងូតទឹក ត្រូវជួយកក់សក់ឲ្យនាង និងជួយដុសក្អែល ដោយប្រើសាប៊ូនៅលាបខ្លួន ប្រាណរបស់នាង បន្ទាប់មកអ្នកត្រូវអង្គុយលុតជង្គង់ នៅក្នុងផើងទឹកហើយប្រើ អណ្តាតរបស់អ្នកដើម្បីដាស់អារម្មណ៍នាង។
អាទិត្យៈ សិចពេលព្រឹក២ដង
ពេលដែលក្រោកពីគេង ប្រញាប់ដុសធ្មេញ និងញាំទឹកមួយកែវ ហើយត្រឡប់មកនិយាយ លួងលោមនាងដែលកំពុង ងងុយគេងហើយចាត់ការ ហើយម្តងទៀតអ្នកត្រូវចាប់ផ្តើម ដោយស្ទាបនិងថើមកន្លែង ដែលអ្នកខានប៉ះពាល់វាជាច្រើនខែកន្លងមក ពេលនោះទាំងអ្នកទាំងនាង និងអាចចាប់ផ្តើមសារ ជាថ្មីម្តងទៀតបានហើយ៕
អ្នកស្រាវជ្រាវរកឃើញ សារប្រយោជន៍៦យ៉ាង បានមកពីការរួមភេទ
ការរួមភេទ គឺជាការងារដែលបុរសគ្រប់រូបប៉ងប្រាថ្នា ថែមទាំងបានព្យាយាម ធ្វើគ្រប់វិធីដើម្បីទទទួល បាននូវភាពស្រណុកសុខស្រួល គួរជាទីជាប់ចិត្ត។ មិនថាអ្នករួមភេទ តាមរបៀបណានោះទេ សូមជឿចុះថា ការរួមភេទរបស់អ្នកផ្តល់ផល ល្អដល់រាងកាយ បើមិនតិចក៏ច្រើនដែរ។ ដោយឡែកនៅក្នុងថ្ងៃនេះ យើងទើបតែទទួលបាន ព័ត៌មានថ្មីមួយដែលបានបង្ហាញ ពីសារប្រយោជន៍នៃការរួមភេទ ដែលមាន៦ចំនុច ដូចខាងក្រោម៖
១.ជួយឲ្យបេះដូងរឹងមាំ
បើយោងតាមលទ្ធផលនៃការស្រាវជ្រាវដែលបានបោះពុម្ភផ្សាយ នៅក្នុងសៀវភៅរោគបេះដូង របស់សហរដ្ឋអាម៉េរិក បានឲ្យដឹងថា ការរួមភេទយ៉ាងតិចពីរ ដងក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយ គ្រោះថ្នាក់ក្នុងការកើតរោគបេះដូង ដល់ទៅ៤៥ភាគរយលើស មនុស្សដែលបានរួមភេទ តែ១ម្តងក្នុង១សប្តាហ៍។
២.ជួយកាត់បន្ថយជំងឺតប់ប្រមល់
នៅក្នុងចំណុចនេះ មិនបាចនិយាយក៏ដឹងដែរថាការរូមភេទ គឺជាបង្អែមម្យ៉ាងសម្រាប់មនុស្ស។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ West of Scotland បានរកឃើញថា ការរួមភេទតែមួយដង អាចជួយមិនឲ្យមានជំងឺ តប់ប្រមល់មួយសប្តាហ៍ ថែមទាំងផ្តល់ផលល្អ ដល់សម្ពាធឈាមដំណើរ ការទៅបានយ៉ាងល្អ។
៣.ជួយកាត់បន្ថយជំងឺមហារីកក្រពេញប្រូស្តាត
វិទ្យាស្ថានជំងឺមហារីករបស់ហរដ្ឋអាម៉េរិកបានបង្ហាញ លទ្ធផលក្នុងការពិសោធន៍ លើក្រុមមនុស្សប្រុសវ័យ កណ្តាលចំនួន ៣០,០០០នាក់ រកឃើញថាអ្នកដែលបានបញ្ចេញ ទឹកកាម៥ដង ក្នុងមួយសប្តាហ៍អាចកាត់បន្ថយ ជំងឺមហារីកក្រពេញប្រូស្តាត បាន៣៣ភាគរយ។
៤.ធ្វើឲ្យប្រព័ន្ធការពារភាពស៊ាំមានភាពល្អប្រលើ
បើតាមការស្រាវជ្រាវរបស់មហាវិទ្យាល័យ Wilkes បានលើកឡើងថា ការរួមភេទយ៉ាងតិច២ដង ក្នុងមួយសប្តាហ៍អាចជួយធ្វើឲ្យ រាងកាយបង្កើតបរិមាណប្រូទីន (Immunoglobulin) ដែលជាប្រូទីនម្យ៉ាងរង់ចាំកម្ចាត់មេរោគ ឬបាក់តេរីដើម្បី គ្រប់គ្រងប្រព័ន្ធការពារ ភាពស៊ាំនៃរាងកាយ ឲ្យមានដំណើរការល្អ។
៥.ជួយបញ្ចុះទម្ងន់
នៅពេលរួមភេទ រាងកាយនឹងធ្លាក់ចុះសារធាតុគីមី Phenylethylamine ដែលជាប្រភេទគីមីម្យ៉ាងធ្វើឲ្យយើង មានចំណូលចិត្ត ក្នុងការរួមភេទ និងធ្វើឲ្យខ្លួនឡើងកំដៅ។ ការរួមភេទរយៈពេល៣០នាទី អាចកាត់បន្ថយឬ ប្រើថាមពលអស់២០០កាល់ឡូរី។
៦.ជួយឲ្យក្មេងជាងវ័យ
លទ្ធផលនៃការស្រាវជ្រាវរបស់មន្ទីរពេទ្យ Royal Edinburgh បានលើកឡើងថា អ្នកដែលបានរួមភេទជាប្រចាំមាន ផ្ទៃមុខក្មេងជាងវ័យ៧ឆ្នាំ ព្រោះការរួមភេទអាចជួយ ជម្រុញដល់រូបរាងកាយ ផលិតអ័កម៉ូន Oxytocin ដែលមាននាទីជួយសម្រួលមិនឲ្យ មានជំងឺតប់ប្រមល់។
ម្យ៉ាងទៀតការរួមភេទក៏ជួយជម្រុញឲ្យរាងកាយផលិតអ័រម៉ូន Beta-endorphins ដែលជាអ័រម៉ូនធ្វើឲ្យយើងមានអារម្មណ៍ ស្រស់ស្រាយ មានសេចក្តីសុខ ធ្វើឲ្យមុខក្មេងជាងវ័យ៕
ភាសា៥យ៉ាងនាំមកនូវ សុភមង្គលដល់ក្រុមគ្រួសារ
មានអ្នកប្រាជ្ញាម្នាក់និយាយថា អាពាហ៍ពិពាហ៍ជាផ្នូរ កប់ខ្មោចនៃសេចក្តីស្នេហា ។ កាលនៅជាគូសង្សារគ្នានៅឡើយ ជីវិតស្នេហាហាក់ដូច ជាល្អូកល្អឺន ធ្វើអ្វីៗហាក់ដូចជាចុះសម្រុងនឹងគ្នា ចេះគោរពកោតចិត្តគ្នាទៅវិញទៅមក។ លុះដល់បានរៀបការ ជាប្តីប្រពន្ធនឹងគ្នា ហាក់ដូចជាមិនសូវ ផ្អែមល្ហែម មិនសូវស្អិតរមួតដូចមុនសោះ។ នៅក្បែរគ្នាជារៀងរាល់ថ្ងៃ ចាប់ផ្តើមមើលឃើញ ពីចំនុចអាក្រក់រៀងៗ ខ្លួនកាន់តែច្រៀនឡើងៗ។ ចរិតប្រកាន់ឬមិនចេះអត់ឱនឲ្យគ្នា អាចបណ្តាលឲ្យជីវិត គ្រួសារឈានទៅរកការបែកបាក់គ្នា។ នេះជាដំណើរជីវិត រស់នៅរបស់មនុស្ស។ ដើម្បីរក្សាចំណងស្នេហា ឲ្យស្ថិតស្ថេរយូរអង្វែង គេគួរប្រតិបត្តិនូវភាសាប្រាំយ៉ាង។ អ្នកប្រឹក្សាយោបល់ផ្នែក ជីវិតអាពាហ៍ពិពាហ៍ ដ៏ល្បីល្បាញមួយរូប ឈ្មោះ Gary Chapman ហៅភាសាទាំងប្រាំនោះ ថាជាភាសាស្នេហា។ ក្នុងសៀវភៅ The 5 love languages អ្នកនិពន្ធពន្យល់អំពីភាសា ស្នេហាទាំង ៥ ដែលជួយរក្សាជីវិតស្នេហា ឲ្យមានសុភមង្គលជាដរាប៖
១. ពាក្យសរសើរ៖ មានអតិថិជនម្នាក់របស់ លោក Gary Chapman មកសុំប្រឹក្សាយោបល់ពីលោក។ អតិថិជននិយាយថា ប្តីរបស់គាត់មិនព្រមជួយលាបថ្នាំបន្ទប់ទឹកសោះ គាត់បានរង់ចាំអស់រយៈពេល ៩ ខែ មកហើយ និងប្រើអស់គ្រប់វិធីតែប្តីរបល់គាត់នៅ តែមិនព្រមជួយលាបថ្នាំសោះ...។ លោក Gary Chapman សួរតបវិញថាតើប្តីរបស់លោកស្រី ធ្លាប់ធ្វើអំពើល្អៗដាក់លោកស្រីទេ? លោកស្រីនោះឆ្លើយថា ធ្លាប់ ហើយអំពើល្អ របស់គាត់មានច្រើន... ។ លោក Gary Chapman ប្រាប់ទៅអតិថិជនវិញថា ចាប់ពីថ្ងៃនេះតទៅឈប់ និយាយពីរឿងលាបថ្នាំ បន្ទប់ទឹកតទៅទៀត... រាល់ពេលដែលប្តីរបស់ លោកស្រីធ្វើអ្វីមួយល្អ ចូរសរសើរគាត់និងគាំទ្រគាត់។ ឧទាហរណ៍ប្រសិនបើ គាត់ជួយយកសំរាមទៅ បោះចោល ចូរអរគុណនិងសរសើរទង្វើល្អនេះ ប្រសិនបើគាត់ជួយបង់ថ្លៃទឹកភ្លើង ចូរសរសើរទង្វើល្អនេះ និងបង្ហាញឲ្យឃើញថា គាត់ជាប្តីល្អ និងថាមនុស្សប្រុសទូទៅ មិនសូវបានជួយប្រពន្ធដូចគាត់ទេ...។ អតិថិជនព្រមទទួលយក យោបល់នេះ តែហាក់មិនសប្បាយចិត្តសោះ ព្រោះមិនឃើញមានអ្វី ទាក់ទងគ្នានឹងរឿង លាបថ្នាំបន្ទប់ទឹកសោះ ... ប៉ុន្តែគាត់ព្រមអនុវត្ត តាមយោបល់របស់លោក Gary Chapman។ បីសប្តាហ៍ក្រោយមក អតិថិជនរូបនេះត្រឡប់មកវិញម្តងទៀត ហើយពោលពាក្យអរគុណ ដោយសប្បាយចិត្តបំផុត ព្រោះប្តីរបស់គាត់ បានជួយលាបថ្នាំបន្ទប់ទឹកមែន។ ពាក្យសរសើរ ពិតជាមានអានុភាពមែន! ពាក្យសរសើរដោយស្មោះ ចំពោះសេចក្តីល្អរបស់មនុស្ស ជាទីស្រឡាញ់មានអានុភាព ចងចិត្តជាងអ្វីៗទាំងអស់។ គេគួរទម្លាប់និយាយពាក្យ សរសើរលើកទឹកចិត្តជាដរាប។
២. គុណភាពនៃពេលវេលា ៖ គុណភាពនៃពេលវេលាសំដៅលើការផ្តល់ ពេលវេលាឲ្យគ្នាទៅវិញទៅមក ពោលគឺយកចិត្តទុកដាក់ទាំងស្រុង ទៅលើគ្នាមិនមែនគ្រាន់ តែនៅក្បែរគ្នាហើយធ្វើអ្វីរៀងៗខ្លួន មិនគិតគូរពីគ្នាទេ។ គុណភាពនៃពេលវេលា មានន័យថាចំណាយពេលរួមគ្នា ធ្វើកិច្ចការអ្វីមួយ ចំណាយពេលនិយាយ គ្នាស្តាប់គ្នាទៅវិញទៅមក ... ពេលវេលានេះគឺសម្រាប់ តែមនុស្សពីរនាក់។
៣. ទទួលអំណោយ ៖ មានម្តងនោះ លោក Gary Chapman បានទៅលេងផ្ទះអ្នកស្រុកម្នាក់ ដែលលោកជួបដោយចៃដន្យ។ ម្ចាស់ផ្ទះបានប្រើ ប្អូនប្រុស ឲ្យទៅឡើងបេះដូងមកទទួល ស្វាគមន៍លោក Gary Chapman ។ ពេលបេះបានហើយម្ចាស់ផ្ទះ កាប់ផ្លែដូងបីកាំបិត រាងជាត្រីកោណ រួចនិយាយថាលោក Gary Chapman អញ្ជើញពិសារទឹកដូង។ លោក Gary Chapman ផឹកទឹកដូងរហូតទាល់តែអស់ ព្រោះលោកដឹងថា ដូងនេះបង្កប់ដោយសន្តាន ចិត្តស្រឡាញ់រាប់អាន។ អំណោយជារបស់ម្យ៉ាង ដែលរំលឹកដល់អ្នកថា មានគេគិតពីខ្ញុំ ។ គូស្វាមីភរិយាគួរ ចេះរៀនផ្តល់ឲ្យគ្នាទៅវិញ ទៅមក ឲ្យជារបស់ ឬឲ្យជាកម្លាំងចិត្ត នៅពេលដៃគូ ត្រូវការវត្តមានខ្លួនជាចាំបាច់។
៤. ធ្វើកិច្ចការដែលប្តី/ប្រពន្ធចង់ឃើញថាអ្នកធ្វើ ៖ ប្តីខ្លះចូលចិត្តប្រពន្ធដែល មានចរិតជាមេផ្ទះដ៏ល្អចេះចំអិនម្ហូប បោកគក់ខោអាវ អ៊ុតខោអាវឲ្យប្តី ... បើប្តីចូលចិត្តដូច្នេះប្រពន្ធ គួរធ្វើទង្វើនេះឲ្យបានច្រើន។ កិច្ចការទាំងនេះ សុទ្ធតែទាមទារនូវ គំនិត ពេលវេលា និងថាមពល តែបង្កប់ដោយក្តី ស្រឡាញ់ចំពោះប្តី។ ដូចគ្នាដែរកិច្ចការណាដែល ប្រពន្ធចង់ឃើញប្តី ជួយធ្វើ ប្តីគួរធ្វើកិច្ចការនោះឲ្យបានច្រើន។
៥. ការថ្នាក់ថ្នម ៖ ការថ្នាក់ថ្នម គឺជាភាសាមនោសញ្ចេតនា មួយបែបដែលគេ ទទួលស្គាល់គ្រប់ៗគ្នា។ ការថ្នាក់ថ្នមជាតាមរយៈ ការចាប់ដៃ ការឱបថើប ឬការរួមភេទ គឺមធ្យោបាយបង្ហាញពីមនោសញ្ចេតនា ស្នេហារបស់ប្តីប្រពន្ធ៕
សង្ខេបខ្លឹមសារ និងប្រែសម្រួលដោយគេហទំព័រសាលារៀន salarean.com
ការស្រាវជ្រាវរកឃើញថា ការបរិភោគ Hamburgers មិនត្រឹមតែធ្វើឱ្យធាត់ ថែមទាំងធ្វើឲ្យការចងចាំចុះខ្សោយ!
បើតាមការស្រាវជ្រាវបង្ហាញថា ការបរិភោគ ហែមប៊ឺហ្គឺ (hamburgers ) ច្រើន មិនត្រឹមតែធ្វើបង្កឲ្យមានបញ្ហាធាត់លើសទម្ងន់នោះទេ តែវាក៏ធ្វើឲ្យអន់ថយសមត្ថភាពខួរក្បាលផងដែរ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ចំពោះអ្នកដែលទទួលទានហែមប៊ឺហ្គឺច្រើន ត្រូវប្រឈមនឹងការចុះថយការចងចាំ។ ដោយឡែក អ្នកដែលចូលចិត្តបរិភោគទឹកផ្លែឈើ និង បន្លែ ផ្លែឈើផ្សេងៗនោះ ទទួលផលវិជ្ជមានលើផ្នែកចងចាំ។
សកលវិទ្យាល័យ The University of Western Australia របស់ប្រទេសអូស្ត្រាលីបានធ្វើការស្រាវជ្រាវលើមនុស្សប្រមាណ ៦០២ នាក់ ដោយលទ្ធផលបង្ហាញថា អ្នកដែលចូលចិត្តបរិភោគហែមប៊ឺហ្គឺ (hamburgers ) ច្រើនគឺ មិនសូវមានការចងចាំល្អនោះទេ។
លោក Anett Nyaradi អ្នកជំនាញស្រាវជ្រាវនៅសកលវិទ្យាល័យ The University of Western Australia
ឲ្យដឹងថា មិនមែនតែ ហែមប៊ឺហ្គឺ (hamburgers ) តែម្យ៉ាងទេដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពខួរក្បាលរបស់មនុស្ស ពោលគឺ មានប្រភេទអាហារផ្សេងទៀត ដូចជា ដំឡូងចៀន សាចកែច្នៃ និង ភេសជ្ជៈមួយចំនួនទៀត ព្រោះប្រភេទអាហារទាំងនោះ សម្បូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្គា៦ ( omega-6 fatty acids)។
សូមបញ្ជាក់ថា អាហារប្រទេសនេះ បច្ចុប្បន្នទទួលបានការពេញនិយមយ៉ាងខ្លាំង នៅតំបន់អឺរ៉ុប ហើយប្រជាជននៅតំបន់ផ្សេងទៀតលើពិភពលោក ក៏ចាប់អារម្មណ៍ផងដែរ៕
ប្រភព Thebnews
Post a Comment