ប្រភព sabay / ផ្សេងៗ / ចំនួនទស្សនា: 16102 |
មែនហើយ ទោះបីកូនៗស្រលាញ់គ្នាពិតមែន ប៉ុន្តែមិនប្រាកដថា ឪពុកម្ដាយ ខាងស្រីគាត់ពេញចិត្តនោះទេ។ ហើយបើពួកគាត់មិនពេញចិត្ត ច្បាស់ជាលើកយកហេតុផលណាមួយមកបន្ទច់បង្អាក់ជាមិនខានឡើយ។ ចុះមិត្តយុវវ័យដឹងអត់ថា អាចមានហេតុផលអ្វីខ្លះដែលឪពុកម្ដាយ ខាងស្រីជំទាស់មិនចង់លើកកូនឲ្យទេ?
១. ខែឆ្នាំឆុងគ្នា ៖ ជួបជាមួយ លោក ខឿន អាយុ ២៨ ឆ្នាំ មានស្រុកកំណើតនៅឯខេត្តតាកែវ សព្វថ្ងៃគាត់មានគ្រួសាររួចហើយ តែគាត់បានចែករំលែកបទពិសោធន៍របស់ខ្លួនកាលពីមិនទាន់រៀបការថា ៖ “ខ្ញុំយល់ថា អារឿងខែឆ្នាំឆុងគ្នានេះ គឺជាហេតុផលមួយ ដែលឪពុកម្ដាយខាងស្រីនឹងលើកឡើងមុនគេ ប្រសិនបើពួកគាត់មិនចង់លើកកូនគាត់ឲ្យយើង”។ លោក ខឿន បាននិយាយទាំងមិនលាក់លៀមថា៖ កាលគាត់នៅពីកំលោះ ក៏ធ្លាប់ចូលស្ដីដណ្ដឹងកូនស្រីគេម្នាក់នៅភូមិជាមួយគ្នាដែរ តែត្រូវបានឪពុកម្ដាយខាងស្រីជំទាស់។ បើសិនជាពួកគាត់មិនពេញចិត្ត ហើយមិនចង់លើកកូនស្រីគាត់ឲ្យយើងទេ បញ្ហាថ្ងៃខែឆុងគ្នានេះ ប្រាកដជាត្រូវលើកយកមកធ្វើជាឧបសគ្គជាមិនខានឡើយ។
២. កាត់ថ្លៃបណ្ដាការថ្លៃកប់ៗ ៖ សម្រាប់ យុវជន ម៉ែន ធារ៉ា អាយុ ២៤ ឆ្នាំ ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា បើខាងស្រីបង្គាប់ថ្លៃបណ្ដាការថ្លៃហួសឆ្ងាយពីសមត្ថភាព ខាងប្រុសមាន នោះប្រហែលជាគេមិនចង់លើកកូនគេឲ្យយើងហើយ។ ធារ៉ា សង្កត់ធ្ងន់ទៀតថា៖ “មិនមែនខ្ញុំចេះតែថាទេ តែករណីនេះកើតមានពិតមែន”។ ឪពុកម្ដាយខាងស្រីខ្លះ ពួកគាត់ដឹងពីស្ថានភាពសេដ្ឋកិច្ចរបស់ខាងប្រុសហើយ តែគាត់នៅតែបង្គាប់ថ្លៃបណ្ដាការច្រើនទៀត។
៣. កូនស្រីគាត់នៅក្មេងពេក ៖ លើកឡើងពីបញ្ហានេះកញ្ញា ហ្គ៊េច ហៀង អាយុ២៥ឆ្នាំ និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានពន្យល់ថា អាចមានហេតុផលច្រើន បើសិនជាឪពុកម្ដាយខាងស្រីមិនចង់លើកកូនគាត់ឲ្យខាងប្រុសទេនោះ។ កញ្ញា ហៀង និយាយទាំងអស់សំណើចទៀតថា៖ “ខ្ញុំធ្លាប់ឃើញមានករណីមួយនៅក្បែរផ្ទះរបស់ខ្ញុំ គឺកូនស្រីគាត់គ្រប់វ័យរៀបការហើយ តែពេលគេចូលស្ដីបែរជាបដិសេធ ហើយប្រាប់គេថា កូនគាត់មិនទាន់គ្រប់អាយុទេ”។
៤. មិនទាន់មានការងារធ្វើ ៖ ជុំវិញប្រធានបទមួយនេះដែរ កញ្ញា សូត្រ ចរិយា អាយុ ២៣ឆ្នាំ និស្សិតជំនាញធនាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានថ្លែងថា៖ មានករណីដែលឧស្សាហ៍កើតមានដែរ គឺខាងស្រីអាចលើកឡើងថា កូនគាត់មិនទាន់រៀនចប់ ការងារក៏មិនទាន់មាន អញ្ចឹងហើយទើបគាត់មិនទាន់យល់ព្រម។ តែនៅពេលដែលខាងប្រុសសុំចូលស្ដីខាងស្រីក៏នៅតែបដិសេធដដែល។ “ខ្ញុំមិនហ៊ានថា ការដែលឪពុកម្ដាយខាងស្រីធ្វើបែបនេះ មកពីពួកគាត់រកលេសអីនោះទេ ករណីនេះវាក៏អាចសមហេតុផលដែរ”។ ចរិយា បន្ថែមយ៉ាងដូចនេះ៕ តើហេតុផលខាងលើនេះអាចជាលេសដែលឪពុកម្ដាយខាងស្រីលើកឡើងពេលពួកគាត់មិនចង់លើកកូនឲ្យគេមែន ឬយ៉ាងណា?

Post a Comment