ទឹម ស្រីនាថ តំណាង ប្រទេសកម្ពុជា ចូលរួម ប្រកួតកម្មវិធី Miss Grand International 2014

ភ្នំពេញ៖ នៅក្នុងកម្មវិធីប្រឡងខ្នាតអន្តរជាតិ “Miss Grand International 2014” ដែលរៀបចំឡើង នៅប្រទេសថៃនេះ គេ សង្កេតឃើញថា មានវត្តមានស្រីស្អាត មកពីបណ្តាលប្រទេស ជាច្រើន ចូលរួមប្រកួតប្រជែងហើយនៅក្នុងនោះ ក៏មានវត្តមាន ស្រីស្អាត សម្បុរស្រអែមស្រស់ កញ្ញា ទឹម ស្រីនាថ ក៏បានបង្ហាញ វត្តមាន ចូលរួមប្រឡងតំណាង ប្រទេសកម្ពុជាផងដែរ ។
កញ្ញា ទឹម ស្រីនាថ ត្រូវបានគេជ្រើសរើស ឲ្យចូលប្រឡងនៅក្នុង កម្មវិធីខ្នាត “Miss Grand International 2014” តំណាងឲ្យនារីខ្មែរ ចូលរួមប្រកួតប្រជែង ជាមួយបេក្ខនារីមកពីប្រទេសជាច្រើនមានដូច ជា ៖ Australia ,Argentina ,Brazil ,Chile ,Canada ,Cameroon ,Cuba ,Finland ,France ,India ,Indonesia ,Japan ,Singapore ,New Zealand , Cambodia និងរួមជាមួយ ប្រទេសជាច្រើនទៀត ។
នៅក្នុងនោះគេសង្កេតឃើញថា មានវត្តមានបេក្ខនារី ប្រមាណ៨៥ នាក់ មកពីប្រទេសផ្សេងគ្នា ត្រូវបាន គេយករូបថតដាក់បង្អួត សម្រស់ប្រជែងគ្នា ដើម្បីឲ្យទស្សនិកជនធ្វើការ បោះឆ្នោតគាំទ្រពួកគេ ដោយក្នុងនោះ គេសង្កេតឃើញថា កញ្ញា ទឹម ស្រីនាថ ត្រូវបានគេ បោះឆ្នោតជ្រើសរើសបាន 8.87% ជាប់ជាស្រីស្អាតម្នាក់ ទទួលបាន ការគាំទ្រមិនចាញ់ ស្រីស្អាតមកពីប្រទេសដទៃប៉ុន្មានទេ ។
តាមរយៈការបង្ហាញវត្តមានរបស់ កញ្ញា ទឹម ស្រីនាថ នៅលើឆាក អន្តរជាតិនេះចាត់ទុកថា ជាស្រីស្អាតមួយ ដែលមានសម្រស់ស្អាត ទន់ភ្លន់ សាកសមជានារីខ្មែរខ្លាំងណាស់ ។ ដូច្នេះប្រសិនបើទស្សនិកជន មានបំណងចង់ឲ្យ កញ្ញា ស្រីនាថ បានទទួលជ័យលាភី ក្នុងការប្រកួតខាងលើនេះ មានតែចូលរួមបោះឆ្នោត និងលើកកំលាំងចិត្ត នាងទាំងអស់គ្នា ៕

Post a Comment

Previous Post Next Post