វិធីសាស្ត្រ​​រៀន​សូត្រ​ប្រកប​ដោយ​ជោគជ័យ

សិស្ស​ពូកែ ឬមិនពូកែ សុទ្ធតែឆ្លាត​​ដូចគ្នា ប៉ុន្តែ​យុទ្ធសាស្ត្រខុសគ្នា


រូបអ្នក​ក៏ដូចជា​សិស្ស​​ដទៃ​ទៀត​ដែរ​នៅ​លើ​ផែនដីយើងនេះសុទ្ធតែ​មាន​ខួរក្បាលនិង​ប្រព័ន្ធ​កោសិការខួរក្បាលដូចគ្នា។ចុះ​ហេតុអ្វី​បាន​ជា​សិស្ស​មួយចំនួនឆាប់ចាប់បានពេល​អានសៀវភៅ​ ចំណែក​ឯ​​​អ្នក​ខ្លះ​ទៀត​បែរ​ជាមើលសៀវភៅបួនប្រាំដង​ហើយប៉ុន្តែ​នៅ​តែ​មិន​យល់ឬ​ចាំ​អ្វីសោះ​អីចឹងភាពខុសគ្នានោះ​គឺបណ្ដាលមកពី​អ្នក​រៀន​ឆាប់ចេះ​នោះចេះប្រើ​យុទ្ធសាស្ត្រ​បាន​ត្រឹមត្រូវ ចំណែកឯអ្នក​រៀន​មិនចេះ​មិន​ចេះប្រើ​យុទ្ធសាស្ត្ររៀនសូត្រ។ពួកគេ​បានរៀន​អាថ៌​កំបាំង​នៃ ការរៀនសូត្រ​អំពី​របៀប​រៀនសូត្រ។

ប្រសិនបើ​អ្នក​អាចរៀន​និង​ចេះ​ធ្វើ​តាម​យុទ្ធសាស្ត្រ​រៀនសូត្រ​របស់​
សិស្សពូកែ​នោះអ្នក​នឹង​អាច​មានលទ្ធផល​ដូច​គ្នា។អ្នក​ក៏អ៊ីចឹង​ដែរអ្នក​នឹង​អាច​ចងចាំ​បានដោយងាយហើយ​អនុវត្ត​អ្វីដែល​អ្នក​ដឹង​ទៅលើចំណោទបញ្ហា​លំបាកៗ​ដែល​ដាក់ឱ្យអ្នកធ្វើនោះ។

ចូរចងចាំថា ប្រសិនបើ​អ្នក​ផ្សេងធ្វើ​បាន អ្នក​ក៏ធ្វើ​បានដែរ។ បញ្ហា​នោះស្ថិតនៅត្រង់ថា តើអ្នក​ប្រើយុទ្ធសាស្ត្រអ្វី?

មនុស្ស​ខុសគ្នា យុទ្ធសាស្ត្រ​ខុសគ្នា លទ្ធផលផ្សេងគ្នា

សូមឆ្លើយសំណួរនឹង​ខ្ញុំ​មួយ។ តើ​ពេលណា​ដែលអ្នក​ចាប់​ផ្ដើម​រៀនសូត្រ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រឡង​ចុងឆ្នាំ​របស់អ្នក?សំណួរមួយទៀត គឺថាតើ​អ្នក​រៀន​ត្រៀម​របៀបណាតើ​​ការរៀនសូត្រ​របស់អ្នក​មានប៉ុន្មាន​ដំណាក់កាល?

ខ្ញុំ​បានសួរសំណួរនេះ​ទៅ​សិស្សរាប់​ពាន់នាក់ ហើយ​អ្នក​ដឹងទេថា ខ្ញុំ​ទទួលបាន​ចម្លើយ​រាប់ពាន់​ខុសៗគ្នា​ផងដែរ។ តើ​វាគួរឱ្យចាប់​អារម្មណ៍ដែរឬទេមិនខុសទេ មនុស្ស​ផ្សេងគ្នា បង្កើតលទ្ធផល​ខុសៗគ្នា។ យុទ្ធសាស្ត្រ​ខុសគ្នា លទ្ធផលក៏​ខុសគ្នាដែរ។

សិស្ស​ចំនួន ៩០ ភាគរយ នឹងឆ្លើយ​ថា ពួកគេ​ចាប់​ផ្ដើម​រៀនសូត្រប្រហែល​មួយខែ ឬ​បីខែ​មុន​ប្រឡងបញ្ចប់។ ដំណាក់កាល​នៃការរៀនសូត្រ​របស់ពួកគេ​មានភាពខុសគ្នា ពី​មួយ​ទៅ​ប្រាំ។ ហើយ​ខាងក្រោម គឺជាអ្វីដែលខ្ញុំ​បានស្វែងយល់។

សិស្សដែលរៀន​ដោយ​ប្រើ​យុទ្ធសាស្ត្រ​
- តែមួយដំណាក់កាល៖ ពួកគេ​អាន​អ្វីដែលពួកគេបានកត់ត្រា និង​សៀវភៅ​ពុម្ព​របស់​ខ្លួន (ដំណាក់កាលទី១) ហើយក៏ទៅប្រឡង (ដំណាក់កាលទី២) តែម្តង។ សិស្ស​ទាំងនេះ​ចូល​ក្នុង​ករណី​ប្រឡង​ប៊ិស​ជាប់​ប៊ិសធ្លាក់។ ពួកគេ​បើមិនធ្លាក់ ក៏​បានត្រឹមតែមួយជាប់ៗដែរ។

- បីដំណាក់កាល៖ ពួកគេអាន​អ្វីដែល​ពួកគេបានកត់ និង​សៀវភៅ​ពុម្ព ទន្ទេញ​ទាល់តែចាំ និង​ទៅប្រឡង។ សិស្ស​ប្រភេទនេះ ស្ថិតនៅក្នុងចំណោមសិស្សដែលទទួលបាននិទេ្ទស C និង D
- បួនដំណាក់កាល៖ ពួកគេអាន​អ្វីដែល​ពួកគេបានកត់ និង​សៀវភៅ​ពុម្ព ទន្ទេញ​ទាល់តែចាំ អនុវត្ត​​ឆ្លើយសំណួរ​ផ្សេងៗ និង​ទៅប្រឡង។ ពួកគេជាសិស្ស​ដែលទទួលបាន​និទ្ទេស B ហើយ​ទទួល​បាន​និទ្ទេស A​ ម្ដង​ម្កាល។

ចុះ​ធ្វើ​យ៉ាងដូចម្តេចទើបអាច​ធានាបានថា​រៀន​បាននិទ្ទេស A រហូត​នោះដើម្បីរៀន​បាននិទ្ទេស A ​រហូត អ្នក​ត្រូវ​ធ្វើ​តាម​ដំណាក់កាល​ចំនួន ៩។ ហើយ​ការសិក្សា​មិនមែន​ចាប់​ផ្ដើម​មួយ​ខែ ឬបីខែ​មុន​ថ្ងៃប្រឡងបញ្ចប់​នោះទេ គឺចាប់​ផ្ដើម​នៅថ្ងៃដំបូង​នៅសាលារៀន។ ត្រូវចាំ​ថា អ្នក​ត្រូវ​ចាប់​ផ្ដើម​រៀន​នៅថ្ងៃដំបូង​នៅសាលារៀន។

Post a Comment

Previous Post Next Post