ឥណ្ឌា៖ បុរសម្នាក់ត្រូវខ្លាខាំហែកស្លាប់បាត់បង់ជីវិត ក្រោយពេលបានលោតចូលទៅក្នុងទ្រុងខ្លា របស់សួនសត្វមួយនៅក្នុងប្រទេសឥណ្ឌា។
បុរសរងគ្រោះម្នាក់នោះត្រូវបានគេស្គាល់ថាឈ្មោះ Maqsood អាយុ២២ឆ្នាំ ស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង បានចូលទៅរក ខ្លាសមួយក្បាល ដែលគេដាក់នៅក្នុងរបាំងព័ទ្ធជុំវិញនៅឯសួនសត្វ Delhi Zoo កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ។
បុរសរងគ្រោះម្នាក់នោះត្រូវបានគេស្គាល់ថាឈ្មោះ Maqsood អាយុ២២ឆ្នាំ ស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង បានចូលទៅរក ខ្លាសមួយក្បាល ដែលគេដាក់នៅក្នុងរបាំងព័ទ្ធជុំវិញនៅឯសួនសត្វ Delhi Zoo កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ។
សាក្សីជាច្រើនបាននិយាយថា បុរសអាយុ២២ឆ្នាំរូបនេះ បានចូលទៅក្នុងទ្រុង ខ្លាបើទោះជាមានសន្តិសុខយាមសួនសត្វ ព្យាយាមឃាត់ និងយកចេញឆ្ងាញពីទ្រុងសត្វខ្លានោះជាច្រើនដងក៏ដោយ។
នៅពេលបុរសរងគ្រោះ បានលោតចូលទៅក្នុងទ្រុងសត្វខ្លា ខ្លាបានស្រវ៉ាសង្កត់ក ស្របពេលដែលអ្នកឃើញហេតុការណ៍បានចោលដុំថ្ម និងដំបងជាច្រើនទៅលើសត្វខ្លាមួយក្បាលនោះ ក្នុងគោលបំណងជួយសង្គ្រោះបុរសឲ្យរួចផុតពីសេចក្តីស្លាប់។
សាក្សីជាច្រើនបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១៖៣០ថ្ងៃនៅពេលដែលពួកគេស្ថិតនៅក្នុងបរិវេណក្បែរនោះ ហើយបានឮសំឡេងស្រែកយ៉ាងខ្លាំង។ពេលទៅមើលឃើញសត្វខ្លាកំពុងតែសង្កត់ករ បុរសនោះជាប់។ បុរសម្នាក់នោះបានទទួលរង់ការឈឺចាប់ ដោយខ្លាសង្កត់កររយៈពេលប្រហែល១០ទៅ១៥នាទីមុនពេលខ្លានោះខាំសម្លាប់ ប៉ុន្តែ មិនមាននរណាម្នាក់ហ៊ានចូលទៅជួយឡើយ៕
Post a Comment