នៅ​ខេត្តកណ្តាល ស្លាប់ ៣០ នាក់ របួស ៣៤ នាក់ និង​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង គិត​ចាប់​ពីថ្ងៃ​ដាក់​បិណ្ឌ​១ រហូតដល់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ

កណ្តាល: របាយការណ៍​របស់​ម​ន្ត្រី​ប៉ូលិស ខេត្តកណ្តាល បាន​បង្ហាញថា ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ គិត​ចាប់​ពីថ្ងៃ​ដាក់​បិណ្ឌ ១ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៤ រហូតដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ខេត្តកណ្តាល មាន​មនុស្ស​ស្លាប់ ៣០ នាក់ របួស ៣៤ នាក់ ខូច​រថយន្ត ៩ គ្រឿង ម៉ូតូ ២៣ គ្រឿង និង​ឆេះ​ផ្ទះមួយ​ខ្នង​។ ក្នុងនោះ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស ១៥ នាក់​។​
 
​របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀតថា មនុស្ស​ដែល​បាន​ស្លាប់​ទាំង ៣០ នាក់ និង​របួស ៣៤ នាក់ ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ១៩ លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ១៥ នាក់ របួស ៣៣ នាក់ ខូច​រថយន្ត ៩ គ្រឿង ម៉ូតូ ២៣ គ្រឿង​។ 

​ចំណែក​ករណី​លង់ទឹក មាន ៧ លើក ស្លាប់​មនុស្ស ៧ នាក់​។ ស្លាប់​ម្នាក់ ដោយសារ​ខ្យល់គ ធ្វើអត្តឃាត​ម្នាក់ រន្ទះបាញ់​ស្លាប់​ម្នាក់ លិច​ទូក​ស្លាប់ ២ នាក់ ក្រឡាប់រ​ទះ​គោ ស្លាប់​ម្នាក់​។ ក្នុងនោះ គេ​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក ចំនួន ២ លើក និង​ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង នៅ​ស្រុក​កៀនស្វាយ ដោយសារ​ម្ចាស់ផ្ទះ​ចាក់សោរ​ទ្វារ​ចោល ហើយពីរ​នាក់​ប្តី​ប្រពន្ធ ទៅ​ដាក់​បិណ្ឌ​៕


Post a Comment

Previous Post Next Post