ព្រះសីហនុ: ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជិតប្រាំម៉ឺននាក់ បានមកកំសាន្តនៅឆ្នេរសមុទ្រ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ។ នេះតាមការឲ្យដឹងពីមន្ត្រីជំនាញមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ដែលបានប្រាប់គេហទំពរ័ CEN កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤។
ចំនួនអ្នកទេសចរនេះ ត្រូវបានមន្ទីរជំនាញអះអាងថា មិនទាន់បានសរុបជាផ្លូវការនៅឡើយទេ ព្រោះនៅតាមរមណីយដ្ឋាននានា ដូចជានៅរមណីយដ្ឋានថ្មរូង ក្នុងស្រុកកំពង់សិលា ជាដើម។
លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី២៤ខែកញ្ញានេះ ភ្ញៀវមានចំនួនជិតប្រាំម៉ឺននាក់ទៅហើយ តែនៅមិនទាន់សរុបថ្ងៃនេះផងទេ រីឯនៅតាមរមណីយដ្ឋាននានា ក៏មិនទាន់សរុបនៅឡើយដែរ។ ដូចនេះចំនួនភ្ញៀវ អាចមានការកើនឡើងលើសនេះទៅទៀត។
ទាក់ទិននឹងវិសយ័ទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រអូរឈើទាល ត្រូវបានភ្ញៀវរិះគន់ថា អាជ្ញាធរក្រុងព្រះសីហនុ ហាក់បីដូចជា មិនមានការយកចិត្តទុកដាក់ចំពោះអនាម័យ និងបរិស្ថានតំបន់ឆ្នេរខ្សាច់នៅឡើយទេ ព្រោះតាមបណ្តោយឆ្នេរខ្សាច់ មានការបង្ហូរទឹកស្អុយក្រខ្វក់ចូលក្នុងសមុទ្រនិងខ្សាច់ ធ្វើឲ្យខ្សាច់សមុទ្រប្រែពណ៌ក្រហម ខុសពីធម្មជាតិហើយ សព្វថ្ងៃនេះ។
ភ្ញៀវទេសចរច្រើននាក់ បានផ្តល់ជាមតិថា ប្រសិនបើមិនមានការអនុញ្ញាតឲ្យមនុស្សរស់នៅប្រចាំ តាមតំបន់ឆ្នេរពិតជាគ្មានការបំពុលអនាមយ័បរិស្ថាននោះទេ ប្រការនេះរាជរដ្ឋាភិបាលគប្បីដោះស្រាយបញ្ហារនេះ ដើម្បីប្រលងប្រជែងឆ្នេរស្អាតលើឆាកអន្តរជាតិនឹងគេ ប្រសិនបើបណ្តែតបណ្តោយបែបនេះ ខេត្តព្រះសីហនុ និងបាត់បង់វិសយ័ទេសចរណ៍យ៉ាងពិតប្រាកដ៕

Post a Comment